Hello VOA៖ លោកសម រង្ស៉ីថា«ជាល្បិច»របស់លោកហ៊ុន សែន រឿងសេរីភាពនយោបាយមន្ត្រីជំទាស់១១៨នាក់
Your browser doesn’t support HTML5
ក្នុងពេលរដ្ឋសភាកំពុងរៀបចំពិនិត្យ និងអនុម័តលើសេចក្តីស្នើច្បាប់មួយដែលបើកផ្លូវ ដល់មន្ត្រីគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ឲ្យមានសេរីភាពធ្វើនយោបាយវិញ លោក សម រង្ស៉ី មេដឹកនាំក្រុមជំទាស់ម្នាក់បានចោទប្រកាន់ថា លោក ហ៊ុន សែន ប្រើល្បិចបំបែកបំបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ។ លោកថាសហគមន៍អន្តរជាតិនិងសហរដ្ឋអាមេរិកមិនជឿទៅលើគម្រោងការលោក ហ៊ុន សែនដែរ។ លោក សម រង្ស៉ី បានទទូចដល់មន្ត្រីលោក កុំជឿទុកចិត្ត ក្រៅពីទទូចថា លោកកឹម សុខា ត្រូវដោះលែងជាមុន បទចោទប្រកាន់នានាត្រូវទម្លាក់ចោល គណបក្សសង្គ្រោះជាតិត្រូវរស់ឡើងវិញ ត្រូវមានការបោះឆ្នោតឡើងវិញ ត្រូវមានការផ្តល់តំណែងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ឡើងវិញ។ សូមស្តាប់ការបកស្រាយរបស់វាគ្មិនទាំងពីរ គឺលោក សម រង្ស៉ី និងលោក ប៉ុន សាវរី អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិអាមេរិក។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ០៦ ធ្នូ ២០១៨)