បច្ចេកវិទ្យាធ្វើឲ្យការដឹកជញ្ជូនម្ហូបអាហារប្រសើរជាងមុន
Your browser doesn’t support HTML5
បច្ចេកវិទ្យារថយន្តបើកដោយខ្លួនឯងកំពុងតែធ្វើឲ្យការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិតកាន់តែងាយស្រួលជាងមុន និងចំណាយប្រាក់កាន់តែតិច។ ក្រុមហ៊ុនបង្កើតថ្មីមួយក្នុងទីក្រុង San Jose រដ្ឋ California កំពុងតែចាប់ផ្តើមផ្តល់សេវាកម្មដឹកជញ្ជូនទំនិញដោយប្រើប្រាស់រថយន្តគ្មានមនុស្សបើក។ មនុស្សជាច្រើនទស្សន៍ទាយថា បច្ចេកវិទ្យានេះនឹងកាន់តែពេញនិយមនាពេលអនាគត។ អ្នកស្រី Faiza Elmasry នៃ VOA ពិនិត្យមើលទៅលើថាតើរថយន្តដែលគ្មានមនុស្សបើកកំពុងតែជួយសម្រួលដល់ជីវិតរស់នៅប្រចាំថ្ងៃដូចម្តេចខ្លះ ហើយធ្វើសេចក្តីរាយការណ៍អំពីរឿងនេះ។ អ្នកនាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕