អ័ព្ទប្រហែលជាអាចជួយដោះស្រាយបញ្ហាខ្វះទឹកក្នុងពិភពលោកនេះបាន
Your browser doesn’t support HTML5
ពីរភាគបីនៃប្រជាជនសរុបលើសកលលោកកំពុងតែរស់នៅដោយខ្វះខាតទឹកប្រើប្រាស់ យ៉ាងហោចណាស់ក្នុងចន្លោះពេលណាមួយជារៀងរាល់ឆ្នាំ។ នេះបើយោងតាមការប៉ាន់ស្មានមួយ។ គេរំពឹងថា ការប្រែប្រួលអាកាសធាតុនិងកំណើនប្រជាជននឹងធ្វើឲ្យតម្រូវការទឹកកើនឡើងកាន់តែខ្លាំង។ អ្នកជំនាញការកំពុងតែស្វែងរកវិធីថ្មីៗដើម្បីទាញយកធនធានដ៏មានតម្លៃមួយនេះ។ នៅក្នុងតំបន់មួយចំនួន អ្នកជំនាញការកំពុងតែទាញយកទឹកចេញពីអ័ព្ទ។ លោក Steve Baragona នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកនាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕