ការកែច្នៃសំបក Oyster យកមកប្រើឡើងវិញធ្វើឲ្យគុណភាពទឹកល្អ និងបង្កើនចំនួនសត្វ Oyster
Your browser doesn’t support HTML5
ការប្រមូលសំបក Oysterដែលគេបោះបង់ចោល តាមភោជនីយដ្ឋាន ហើយដាក់ សំបក Oyster ទាំងនោះចូលក្នុងទឹកវិញ គឺជាគំនិតមួយនៃសម្ព័ន្ធកែច្នៃសំបកខ្យង ដែលជាកម្មវិធីមួយរបស់អង្គការ Oyster Recovery Partnership។ កាលពីឆ្នាំមុន កម្មវិធីនេះបានប្រមូលសំបក Oyster ចំនួន ៣៣,៤០០កញ្ឆេ ពីភោជនីយដ្ឋាននៅទូទាំងតំបន់ឈូងសមុទ្រ Chesapeake។ គ្រប់សំបក Oyster ម្ខាងៗនឹងក្លាយទៅជាជម្រកថ្មីមួយ សម្រាប់កូន Oyster ប្រមាណ១០។ អ្នកស្រី Faiza Elmasry នៃ VOA រាយការណ៍ថា សំបក Oyster ដែលបានកែច្នៃយកមកប្រើឡើងវិញនោះ មានប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ីជាច្រើនសណ្ឋាន។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៕