Hello VOA៖ សង្គ្រាមពាណិជ្ជកម្មចិន អាមេរិក ផ្តល់ផលប្រយោជន៍ដល់អាស៊ាន
Your browser doesn’t support HTML5
អ្នកវិភាគ និងអ្នកស្រាវជ្រាវកិច្ចការក្នុងតំបន់ គឺលោកបណ្ឌិត ឈាង វណ្ណារិទ្ធ បាន អះអាងប្រាប់កម្មវិធី Hello VOA កាលពីយប់ថ្ងៃច័ន្ទថា មានក្រុមហ៊ុនមួយចំនួនបាន ចាកចេញពីប្រទេសចិន ហើយទៅធ្វើការវិនិយោគ ក្នុងប្រទេសអាស៊ានវិញ ដោយសារសង្គ្រាមពាណិជ្ជកម្មចិន និងអាមេរិក។ ប្រទេសមហាអំណាចទាំងពីរចាប់ផ្តើមពីអាមេរិក បានយកពន្ធលើទំនិញនាំចូលពីចិន ហើយចិនក៏បានធ្វើដូចគ្នាដែរនោះ។ មេដឹកនាំប្រទេសទាំងពីរកំពុងចរចាគ្នា ដើម្បីដោះស្រាយរឿងនេះ ហើយមានបំណងទប់ស្កាត់ កុំឲ្យបញ្ហានេះរីករាលដាល ដែលអាចនាំទៅដល់សង្គ្រាមហិរញ្ញវត្ថុ៕ (លោក សុខ ខេមរា, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ថ្ងៃទី០៥ ខែវិច្ឆិកា ២០១៨)