Hello VOA វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា៖ វិធីសាស្ត្រ​ទប់ទល់​នឹង​ព័ត៌មាន​ក្លែងក្លាយ (ភាគ១)

Your browser doesn’t support HTML5

លោក គុណ ចិន្តា  អ្នក​គ្រប់​គ្រង​ផ្នែក​អនឡាញ នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ឬ Cambodian Center for Independent Media បាន​ចូល​រួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ស្ដីពី ​«‍វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៩ ខែ​តុលា​​ ឆ្នាំ២០១៨​នេះ ហើយ​​បាន​ថ្លែង​ថា៖ ‍«ទាំង​អ្នក​នយោបាយ​ក៏​ដោយ ទាំង​អ្នក​រកស៊ី​ក៏​ដោយ ទាំង​សកម្មជន​ក៏​ដោយ ជួន​កាល​គាត់​​បង្កើត​ព័ត៌មាន​ក្លែង​បន្លំ ក្នុង​គោល​នយោបាយ ឬ​បម្រើ​នូវ​ផល​ប្រយោជន៍​គាត់​មួយ»។ លោក គុណ ចិន្តា ពន្យល់​ថា ​អ្នក​សារព័ត៌មាន ត្រូវ​ធ្វើ​តាម​ក្រម​សីលធម៌​និង​វិជ្ជាជីវៈ​សារព័ត៌មាន។ ហើយ​ចំពោះ​អ្នក​ទទួល​ព័ត៌មាន លោក គុណ ចិន្តា និយាយ​ថា៖ «ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៧​លាន​នាក់ ដែល​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ទាំង​អស់ គួរ​គិត​មួយ​ភ្លែត​សិន ហើយ​ដាក់​សំណួរ​ថា តើ​ព័ត៌មាន​ដែល​ចែក​មក​ហ្នឹង បាន​មក​ពី​ណា តើ​ការ​ពិត​ឬ​ទេ ហើយ​ត្រូវ​ណែនាំ​មិត្តភ័ក្ដិ​និង​សមាជិក​គ្រួសារ កុំ​ឲ្យ​ចែក​រំលែក​ព័ត៌មាន​ក្លែង​ក្លាយ។ (ចាប ចិត្រា, Hello VOA, វ៉ាស៊ីនតោន, ២៩ តុលា ឆ្នាំ២០១៨)