Hello VOA សុខភាព៖ ការដឹងពីវិធីសាស្រ្តរក្សាអនាម័យជួយបង្ការមិនឲ្យមានរោគធ្លាក់សមិនប្រក្រតី
Your browser doesn’t support HTML5
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក ថ្លែងថាការដឹងពីវិធីអនាម័យសម្អាតប្រដាប់ភេទប្រចាំថ្ងៃគឺជាវិធីបង្ការមួយយ៉ាងសំខាន់ដើម្បីទប់ស្កាត់មិនឲ្យស្រ្តីកើតរោគធ្លាក់សមិនប្រក្រតីបាន។ វិធីទាំងនោះរួមមានការសម្អាតប្រដាប់ភេទដោយប្រើទឹកស្អាតដុសលាងជាមួយនឹងដៃ និងស្លៀកខោក្នុងដែលធ្វើពីកូតុង ហើយមិនត្រូវដុសលាងជាមួយនឹងសាប៊ូដែលមានក្លិនក្រអូប ឬប្រើទឹកក្រអូបបាញ់លាងនៅក្នុងរន្ធយោនីនោះទេ។ ការប្រើថ្នាំដើម្បីព្យាបាលជំងឺដែលបង្កឲ្យមានការធ្លាក់សមិនប្រក្រតីត្រូវបានចែកចេញជាប្រភេទផ្សេងៗគ្នាទៅតាមរោគវិនិច្ឆ័យនៃប្រភេទជំងឺនីមួយៗ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៨ តុលា ២០១៨)