Hello VOA៖ អតីត«អ្នកទោសនយោបាយ» ថា ការគ្រប់គ្រងអ្នកទោស មានស្តង់ដារពីរ
Your browser doesn’t support HTML5
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រមណ្ឌលសៀមរាបខាងគណបក្សសង្គ្រោះជាតិ និងលោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រឆាំងនេះ ដែលជាវាគ្មិនក្នុងកម្មវិធី Hello VOA ស្ដីពី«ការប្រឆាំងអំពើពុករលួយ» កាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែតុលានេះ បានថ្លែងថា ការគ្រប់គ្រងនិងការអនុវត្តច្បាប់នៅក្នុងពន្ធនាគារក្នុងប្រទេសកម្ពុជា មានការបែងចែករវាងអ្នកទោសមានប្រាក់ និងអ្នកទោសគ្មានប្រាក់។ លោក មាជ សុវណ្ណារ៉ា ថ្លែងថា៖ «ខ្ញុំឃើញនៅឯហ្នឹង មានស្តង់ដារពីរ។ ស្តង់ដារពីរ ត្រង់ថា បើគាត់មានលុយកាក់ លុយត្រឹមកម្រិតណាមិនដឹងទេ ប៉ុន្តែបើគាត់មានលុយ គេហៅហ៊ា ហៅឧកញ៉ា គឺគាត់ដើរសេរី ហើយឱ្យលុយមន្ត្រីត្រង់ៗ។ បើថាមានបញ្ហាអី គាត់ឱ្យលុយទៅមន្ត្រី ប៉ុន្តែមានមន្ត្រីល្អៗ គេលួចប្រាប់ខ្ញុំ។ គេឱ្យទាំងរូបភាពរូបអី ដែលពួកហ្នឹងធ្វើខូច ធ្វើខុសឆ្គងហ្នឹង។ យើងចង់បានការអនុវត្តឱ្យវាស្តង់ដារតែមួយទៅ កុំស្តង់ដារពីរ បាទ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ តុលា ២០១៨)