Hello VOA៖ អ្នកការពារសិទ្ធិមនុស្សថា ការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស នៅខ្វះតម្លាភាព
Your browser doesn’t support HTML5
លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ចនិងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលជាវាគ្មិនក្នុងកម្មវិធី Hello VOA ស្ដីពី«ការអភិវឌ្ឍ» កាលពីថ្ងៃចន្ទទី៨ ខែតុលានេះ បានមានប្រសាសន៍ថា ការគ្រប់គ្រងនិងប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេស នៅមានចន្លោះប្រហោងមួយចំនួន ដែលផ្ដល់ផលប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋ។ លោកថ្លែងថា៖ «យើងដែលជាអ្នកធ្វើការសម្រាប់លើកស្ទួយសិទ្ធិរបស់សហគមន៍ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូលហ្នឹង គឺនៅខ្វះចន្លោះក្នុងការស្វែងរកព័ត៌មាន ហើយជួនកាលពេលចុះធ្វើការ ក៏មានការរំខានពីអាជ្ញាធរអីអញ្ចឹងដែរបាទ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ០៨ តុលា ២០១៨)