រូបភាព​ជុំវិញ​ពិភពលោក ២០ កញ្ញា ២០១៨

ស្ត្រី​​កាន់​សាសនា​ឥស្លាម​និកាយ​ Shiite កំពុង​កាន់​ទុក្ខ​ក្នុង​ថ្ងៃ​បុណ្យ Ashoura នៅ​វិហារ​ Sadat Akhavi ក្នុង​រដ្ឋ​ធានី​តេហេរ៉ង ប្រទេស​អ៊ីរ៉ង់។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Moon Jae-in កំពុង​ច្រក​ទឹក​ក្នុង​ដប​មួយ​​នៅ​បឹង Heaven នៃ​ភ្នំ​ Paektu ប្រទេស​កូរ៉េ​ខាង​ជើង។

មន្ត្រីប៉ូលិស​ប្រទេស​ឈីលី​កំពុង​ដើរ​ក្បួន​ដោយ​​មាន​​កូន​ឆ្កែ​​ ក្នុង​​ពេល​ធ្វើ​​ព្យុហយាត្រា​យោធា​នៅ​ឧទ្យាន Bernardo O'Higgins ក្នុង​ទីក្រុង​សាន់ត្យាហ្គោ ប្រទេស​ឈីលី។

អ្នក​ស្រុក​ដើរ​នៅ​តាម​បណ្ដោយ​នៃ​ផ្លូវ​ដែល​បាក់​ធ្លាក់​នៅ​លើ​ទំនប់​នៃ​​បឹង​ Patricia Lake ក្រោយ​ពេល​ទំនប់​នោះ​បាន​បាក់​​ធ្លាក់​ដោយ​សារ​ព្យុះ​សង្ឃរា Florence នៅ​បឹង Boiling Spring រដ្ឋ North Carolina សហរដ្ឋ​អាមេរិក។

គល់​ឈើ​ចាស់ៗ​ដែល​នៅ​បាត់​បឹង​ Patricia Lake ត្រូវ​បាន​​បង្ហាញ​ឲ្យ​​ឃើញ​ក្រោយ​ពេល​បឹង​នេះ​រីង​ស្ងួត នៅ​ពេល​ទំបន់​ទប់​ទឹក​បាន​បាក់​ដោយ​សារ​ព្យុះ​សង្ឃរា Florence នៅបឹង​ Boiling Spring Lakes រដ្ឋ​ North Carolina សហរដ្ឋ​អាមេរិក។

ស្ត្រី​ដែល​បាន​កែភេទ​កំពុង​រង់ចាំ​នៅ​ខាង​ក្រោយ​ឆាក​ ដើម្បី​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​មួយ​ដើម្បី​ប្រមូល​វថិកា​សម្រាប់​សហគមន៍​របស់​ពួក​គេ​ នៅទីក្រុង ​Mumbai ប្រទេស​ឥណ្ឌា។

លោក ​Philippe Gillet អាយុ ៦៧​ឆ្នាំ ជន​ជាតិ​បារាំង​ដែល​បាន​រស់​នៅ​ជាមួយ​ថនិកសត្វ​ចំនួន​ជាង​៤០០​ក្បាល រួម​ទាំង​​សត្វ​ក្រពើ​ផង​នោះ កំពុង​​ដាក់​មាន់​ឲ្យ​​ក្រពើ​​ឈ្មោះ ​Ali ស៊ី នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀ​​របស់​គាត់​​​ នៅ​ក្រុង Coueron នៅក្បែរ​ទីក្រុង Nantes ​ប្រទេស​បារាំង។

អ្នក​ជិះ​ស្គី​លើ​ទឹក​ម្នាក់​កំពុង​ព្យាយាម​ឆ្លង​កាត់​​រលក​ដ៏​ធំ​មួយ​នៅ​ Church Rock តំបន់ Pembrokeshire ក្នុង​ប្រទេស​វែល។

ចរាចរណ៍​ឆ្លង​កាត់​របាំង​ការពារ​ទឹក​ជំនន់​ដែល​គេ​ដាក់​នៅ​ផ្លូវ U.S. 501 ក្បែរ​នាយកដ្ឋាន​ដឹក​ជញ្ជូន​ក្នុង​រដ្ឋ South Carolina ដើម្បី​កាត់​បន្ថយ​ការ​ខូច​ខាត​ផ្លូវ​ដែល​គេ​រំពឹង​ថា​នឹង​កើត​មាន​ដោយ​សារ​ទឹក​ជំនន់ បង្ក​ដោយ​ព្យុះសង្ឃរា Florence។ ឥឡូវ​នេះ​ព្យុះ​នេះ បាន​បន្ថយ​ឥទ្ធិពល​របស់​ខ្លួន​ដោយ​បន្សល់​ទុក​នៅ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ នៅ​ក្រុង Conway។

ក្រុម​អ្នក​កធ្វើ​ការងារ​ដែល​រួម​មាន​ទាំង​ក្មេងៗ​ផង កំពុង​ធ្វើ​ការ​នៅ​កន្លែង​ជួស​ជុល​នាវា​មួយ​គ្រឿង ក្នុង​ទីក្រុង​ដាកា ប្រទេស​បង់ក្លាដែស។

តារា​បង្ហាញ​ម៉ូដ​ម្នាក់​ស្លៀក​ពាក់​ការ​ច្នៃ​ម៉ូដ​សម្រាប់​រដូវ​ផ្ការីក និង​រដូវ​ក្តៅ​ ដែល​គេ​ដាក់​បង្ហាញ​នៅ​ក្នុង​ការ​បង្ហាញ​ម៉ូដ​​ប្រចាំ​សប្ដាហ៍​ នៅទីក្រុង​មីឡាន ប្រទេស​អីតាលី។

កីឡាករ Dede នៃ​ក្រុមបាល់​ទាត់​​ Cruzeiro របស់​ប្រទេស​ប្រេស៊ីល​ (ឆ្វេង) និង​អ្នក​ចាំ​ទី Esteban Andrada នៃ​ក្រុម​ Boca Juniors របស់​អាហ្សង់ទីន ប៉ះ​ទង្គិច​គ្នា​​ក្នុង​ការ​ប្រកួត Copa Libertadores វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់​ព្រ័ត្រ​ នៅ​ទីក្រុង​ប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន។