Hello VOA សុខភាព៖ ការធ្លាក់សតែងតែកើតឡើងជាធម្មតាលើស្រ្តីគ្រប់រូប
Your browser doesn’t support HTML5
អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា ស្រ្តីគ្រប់រូបទាំងអស់មិនថាចាស់ឬក្មេង តែងតែមានធ្លាក់សជារឿងធម្មតា។ ក៏ប៉ុន្តែប្រសិនបើការធ្លាក់សនោះធ្លាក់ច្រើនជាងធម្មតា ហើយមានធំក្លិនឆ្អាប មានពណ៌ ឬអាចមានលាយឈាម និងមានអាការៈរមាសនៅត្រង់ទ្វាមាស ទាំងនេះគឺជាសញ្ញានៃការធ្លាក់សមិនប្រក្រតី ហើយចាំបាច់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការព្យាបាល៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ២០ កញ្ញា ២០១៨)