Hello VOA៖ សហគ្រិនជោគជ័យត្រូវមានគោលដៅច្បាស់លាស់និងភាពមោះមុត
Your browser doesn’t support HTML5
ដោយសារតែចំណង់ចំណូលចិត្តខាងតុបតែងនិងដោយសារតែចង់ចូលរួមកាត់បន្ថយចំណាកស្រុក អ្នកនាង រី ថានី បានបង្កើតសិប្បកម្ម នរា ដែលផលិតចង្កៀង វាំងនន សាឡុង ខ្នើយ និងគ្រឿងតុបតែងលម្អនានា ដោយច្នៃម៉ូតនិងក្បាច់តាមបែបខ្មែរ។ កត្តាសំខាន់បំផុតដើម្បីបង្កើតអាជីវកម្មប្រកបដោយភាពជោគជ័យនោះគឺយើងត្រូវមានគោលដៅច្បាស់លាស់ និងភាពមោះមុតក្នុងការបោះជំហានទៅមុខ។ នេះបើយោងតាមប្រសាសន៍របស់អ្នកនាង រី ថានី ដែលបានថ្លែងនៅក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី។ (ស្រេង លក្ខិណា, Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន, ១៧ កញ្ញា ២០១៨)