Hello VOA៖ វាគ្មិនថាពលរដ្ឋគួរកែទម្លាប់បង់ប្រាក់មិនចាំបាច់លើសេវាសាធារណៈ
Your browser doesn’t support HTML5
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង ដែលជាវាគ្មិនក្នុងកម្មវិធី Hello VOA ស្ដីពី«ការប្រឆាំងអំពើពុករលួយ» កាលពីថ្ងៃច័ន្ទទី១៣ ខែកញ្ញានេះ បានមានប្រសាសន៍ថា ពលរដ្ឋគួរផ្លាស់ប្ដូរ«គោលការណ៍សីលធម៌» ក្នុងការបង់ប្រាក់ដែលមិនចាំបាច់ ដល់មន្ត្រីបម្រើសេវាសាធារណៈ។ កញ្ញាថ្លែងយ៉ាងដូច្នេះថា៖ «ប្រជាពលរដ្ឋយើង គួរតែកែទម្លាប់ទៅ ប្រសិនជាសេវាដែលយើងត្រូវធ្វើហ្នឹង វាអត់ត្រូវបង់លុយ យើងកុំគិតថាវាជាគោលការណ៍សីលធម៌យើងឱ្យគាត់ទៅ។ អាហ្នឹងមិនមែនជាគោលការណ៍សីលធម៌ទេ អាហ្នឹងគឺជាការផ្ដល់ទម្លាប់អាក្រក់ទៅក្នុងសង្គម»។ (លោកសាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៣ កញ្ញា ២០១៨)