អង្គការ NASA ថា ការរុករកក្នុងអវកាសចូលដល់យុគសម័យថ្មីមួយ
Your browser doesn’t support HTML5
យុគសម័យថ្មីនៃការហោះហើរក្នុងអវកាសរបស់អាមេរិក បានចាប់ផ្ដើមកាលពីថ្ងៃសុក្រ ទី៣ ខែសីហា។ អង្គការ NASA បង្ហាញមុខ ក្រុមអវកាសយានិកដែលនឹងធ្វើការហោះហើរសាកល្បង និងទទួលបេសកកម្មប្រតិបត្តិការលើយានអវកាសផលិតដោយក្រុមហ៊ុនឯកជន ដែលនឹងត្រូវបង្ហោះចេញពីទឹកដីសហរដ្ឋអាមេរិកជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១១ មក។ ការហោះហើរសាកល្បងនៃយានអវកាស Boeing CST-100 Starliner របស់ក្រុមហ៊ុន Boeing និងយានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX ត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមនៅឆ្នាំក្រោយ។ អ្នកស្រី Mariama Diallo នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្ដីប្រែសម្រួល៕