Hello VOA វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា៖ កុំព្យូទ័រKoompi អាច​ជួយ​អ្នក​ប្រើប្រាស់​ឲ្យ​រៀន​បង្កើត​កម្មវិធី​ថ្មីៗ

Your browser doesn’t support HTML5

Koompi គឺ​ជា​ម៉ាក​កុំព្យូទ័រ​យួរ​ដៃ ដែល​ផលិត​ឡើង​ដោយ​កូន​ខ្មែរ​មួយ​ក្រុម​។ កុំព្យូទ័រ​យួរ​ដៃ​ Koompi នេះ មាន​លក្ខណៈ​ពិសេស​ដែល​អាច​ជួយ​អ្នក​ប្រើប្រាស់​ឲ្យ​រៀន​បង្កើត​កម្មវិធី​ថ្មីៗ​​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​តែ​កម្មវិធី​ដែល​មាន​ស្រាប់ ដោយសារ​តែ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូលំទូលាយ​របស់​កុំព្យូទ័រ​នេះ។ នេះ​គឺ​ជា​ការ​លើកឡើង​របស់​​​​ លោក ធុល រិទ្ធី ដែល​ជា​សហស្ថាបនិក​កុំព្យូទ័រ​យួរ​ដៃ​ Koompi នៅ​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា។ Koompi កំពុង​ទទួល​ការ​បញ្ជា​ទិញ​ទុក​ជា​មុន​​លើ​គេហទំព័រ​របស់​ខ្លួន​ពី​អតិថិជន​នានា៕ (អ្នកនាង ហុង ចិន្តា Hello VOA វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា រដ្ឋធានី វ៉ាស៊ីនតោន ៣០ សីហា ២០១៨)