លោក ត្រាំ និងមហាសេដ្ឋីអាមេរិកាំង រិះគន់គ្នាទៅវិញទៅមកពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម
Your browser doesn’t support HTML5
សារវាយប្រហារតាម Twitter កាលពីពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ទៅលើលោក Charles Koch ដែលជាមហាសេដ្ឋី និងជាអ្នកឧបត្ថម្ភថវិកាខាងគណបក្សសាធារណរដ្ឋ បានបង្ហាញឲ្យឃើញពីអ្វីដែលអ្នករិះគន់នានានិយាយថា ជាការជះឥទ្ធិពលដ៏ខ្លាំងក្លារបស់អ្នកឧបត្ថម្ភថវិកាធំៗនានាទៅលើនយោបាយរបស់សហរដ្ឋអាមេរិក។ អ្នកស្រី Patsy Widakuswara ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យ VOA ពីសេតវិមាន រាយការណ៍អំពីរឿងនេះ។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕