Hello VOA៖ វាគ្មិនថា រដ្ឋាភិបាលថ្មី គួរពិនិត្យមើលបញ្ហាបំណុលដែលកាន់តែកើនឡើងរបស់ពលរដ្ឋ
Your browser doesn’t support HTML5
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសផ្នែកអភិបាលកិច្ចល្អ ដែលជាវាគ្មិនប្រចាំខែរបស់VOA ក្នុងកម្មវិធី Hello VOA ស្ដីពី«អភិបាលកិច្ចល្អ» កាលពីថ្ងៃច័ន្ទទី២៧ ខែសីហានេះ បានមានប្រសាសន៍ថា អាទិភាពមួយក្នុងចំណោមអាទិភាពមួយចំនួនដែលរដ្ឋាភិបាលថ្មី អាណត្តិទី៦ គួរសម្លឹងមើលនោះ គឺបញ្ហាបំណុលរបស់ពលរដ្ឋដែលជាកត្តាចម្បងមួយរុញច្រានពួកគេ ឱ្យធ្វើចំណាកស្រុក។ លោកថ្លែងយ៉ាងដូច្នេះថា៖
«បញ្ហារឿងប្រាក់បំណុលដែលប្រជាពលរដ្ឋមានកាន់តែកើនឡើងៗខ្ពស់រហូតដល់ក្លាយជាពលកររាប់លាននាក់ចេញទៅស្រុកក្រៅហ្នឹង អាហ្នឹង ក៏រាជរដ្ឋាភិបាល គួរតែ គ្រប់គ្រងពិនិត្យមើល ដើម្បីធ្វើយ៉ាងណា ជួបជាមួយនឹងស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ហ្នឹង ដើម្បីជួយប្រជាពលរដ្ឋ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ២៧ សីហា ២០១៨)