Hello VOA៖ យុវជនមិនត្រូវផ្តេកផ្តួលលើគោលនយោបាយ តែក៏ត្រូវស្វះស្វែងបង្កើតឱកាសសម្រាប់ខ្លួនឯង
Your browser doesn’t support HTML5
ការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនមិនមែនជាតួនាទីរបស់រដ្ឋាភិបាលតែម្នាក់ឯងនោះទេ យុវជនខ្លួនឯងផ្ទាល់ក៏ត្រូវយល់ដឹងអំពីគោលនយោបាយទាំង ១២នេះ នេះបើយោងតាមលោក លៀវ គឹមឡាយ និស្សិតទើបបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកការអភិវឌ្ឍអន្តរជាតិប្រកបដោយចីរភាពនៅឯសាកលវិទ្យាល័យ Brandeis ក្នុងសហរដ្ឋអាមេរិក។ លោកបន្ថែមថា ក្នុងចំណោមគោលនយោបាយជាតិទាំង១២នេះ លោក គឹមឡាយ យល់ថាគួរផ្តល់អាទិភាពទៅលើគោលនយោបាយចំនួន៥ រួមមាន ទី១ លើកកម្ពស់ការអប់រំ ការបណ្តុះបណ្តាលនិងការអភិវឌ្ឍសមត្ថភាព ទី២ បង្កើនការអប់រំ ការថែទាំ និងការផ្តល់សេវាសុខភាព ទី៣ បណ្តុះស្មារតីសហគ្រិនភាពនិងទីផ្សារការងារ ទី៤ បង្កើនការចូលរួមរបស់យុវជន និងទី៥ បង្កើនការងារស្ម័គ្រចិត្ត។ (ស្រេង លក្ខិណា, Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន, ២០ សីហា ២០១៨)