ស្តាប់សេចក្តីរាយការណ៍៖ បក្សជួងសម្លឹងឱកាសក្នុងការបោះឆ្នោតនាថ្ងៃអាទិត្យ
Your browser doesn’t support HTML5
ខណៈដែលការបោះឆ្នោតឈានចូលមកដល់នៅថ្ងៃអាទិត្យ ក្រោមសំឡេងរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិថាខ្វះភាពត្រឹមត្រូវមាំមួនជាមួយនឹងអវត្តមានគណបក្សសង្គ្រោះជាតិ ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជា អាចទទួលជ័យជម្នះដោយងាយនោះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហាក់បានបង្ហាញនូវចំណាប់អារម្មណ៍ ក្នុងការចាប់យកតួនាទីធំជាងមុន ក្នុងនាមជាគណបក្សជំទាស់ ក្រោយការបោះឆ្នោត នៅពេលដែលគណបក្សមួយនេះបានដឹកនាំក្រុមអ្នកគាំទ្រជាង៧ម៉ឺននាក់ ដង្ហែក្បួនធ្វើយុទ្ធនាការនៅថ្ងៃចុងក្រោយកាលពីថ្ងៃសុក្រ។ លោក អូន ឆេងប៉រ កញ្ញា ខាន់ សុគុំមនោ និងលោក គី ម៉េងលី នៃVOA ដែលបានចុះទៅយកព័ត៌មានផ្ទាល់ដល់ទីកន្លែងធ្វើយុទ្ធនាការថ្ងៃចុងក្រោយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជូនសេចក្ដីរាយការណ៍ ពីរាជធានីភ្នំពេញ៕