Hello VOA ពិសេស៖ គោលនយោបាយបក្សសំបុកឃ្មុំមនុស្សធម៌ផងនិងផ្តាច់ការផង
Your browser doesn’t support HTML5
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានទទួលស្គាល់ថា គោលនយោបាយរបស់គណបក្សលោក មានលក្ខណៈមនុស្សធម៌ចំពោះពលរដ្ឋក្រីក្រ ចាស់ជរា និងជនពិការ ប៉ុន្តែផ្តាច់ការដាក់អ្នកបំផ្លាញធនធានធម្មជាតិ និងជួញដូរគ្រឿងញៀន។ លោកបានបញ្ជាក់ក្នុងកម្មវិធី Hello VOA ពិសេសនៅថ្ងៃអង្គារទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះថា ការណ៍នេះដោយសារពលរដ្ឋទាំងនោះ មិនបានទទួលផ្លែផ្កាពីការអភិវឌ្ឍទេ រីឯពួកជនខិលខូចបំផ្លាញជាតិ និងធនធានធម្មជាតិបានរួចខ្លួនជានិច្ចក្នុងរយៈពេល ៥ អណត្តិមកនេះ៕ (លោក ម៉ែន គឹមសេង, Hello VOA ពិសេស, រដ្ឋធានីវ៉ាស៊ីនតោន, ថ្ងៃទី២៤ ខែកក្កដា ២០១៨)