Hello VOA៖ អ្នកជំនាញថា សន្លឹកឆ្នោតមិនបានការច្រើន អាចឆ្លុះបញ្ចាំងពីឆន្ទៈរបស់ម្ចាស់ឆ្នោតដែរ
Your browser doesn’t support HTML5
អ្នកជំនាញខាងកិច្ចការបោះឆ្នោត ព្រមានថា រដ្ឋសភានិងរដ្ឋាភិបាលណាមួយ ដែលកើតចេញពីការបោះឆ្នោតមួយ ដែលមានអ្នកបោះឆ្នោតអនុបវាទច្រើន អាចមិនបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋភាគច្រើននោះទេ។ លោក សម គន្ធាមី នាយកប្រតិបត្តិនៃអង្គការនិកហ្វិច ដែលជាអង្គការឃ្លាំមើលការបោះឆ្នោតមួយនៅកម្ពុជា បានថ្លែងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដានេះថា៖ «ស្ថាប័នរដ្ឋសភាក៏ដោយ ស្ថាប័នរាជរដ្ឋាភិបាលក៏ដោយ វាមិនបានឆ្លុះបញ្ចាំងពីលក្ខណៈរបស់ប្រជាពលរដ្ឋដែលអញ្ជើញទៅបោះឆ្នោតហើយ ស្រាប់តែគេបោះឱ្យខូចឬអនុបវាទអីអញ្ចឹងទៅជាច្រើនលាននាក់ទៀត បានន័យថា អ្នកទាំងអស់នោះ គេមិនពេញចិត្ត ស្មើនឹងអ្នកដែលអត់បានទៅបោះឆ្នោតដែរបាទ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៩ កក្កដា ២០១៨)