Hello VOA ពិសេស៖ សភាម៉ាឡេស៊ីស្នើរដ្ឋមន្ត្រីការបរទេសពិភាក្សាពីក្តីកង្វល់នៅកម្ពុជា
Your browser doesn’t support HTML5
ក្រុមអ្នកតំណាងរាស្រ្តម៉ាឡេស៊ី បានសម្តែងការព្រួយបារម្ភពីស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ដោយសារតែការរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់មន្ត្រីគណបក្ស មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ហើយបានស្នើឱ្យក្រសួងការបរទេសរបស់ខ្លួនបង្ហាញជំហរជាផ្លូវការលើការបង្ក្រាបក្រុមអ្នកប្រជាធិបតេយ្យ។ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមក្នុងកិច្ចប្រជុំសភាម៉ាឡេស៊ីកាលពីថ្ងៃពុធ បានបញ្ជាក់ក្នុងកម្មវិធី Hello VOA ថា លោករដ្ឋមន្ត្រីការបរទេស បានសន្យាថា នឹងលើកយកបញ្ហានេះ ទៅពិភាក្សាជាមួយនឹងសមភាគីកម្ពុជាក្នុងពេលប្រជុំអាស៊ាននៅចុងខែកក្កដានេះ។ (លោក ម៉ែន គឹមសេង, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ថ្ងៃទី១៨ ខែកក្កដា ២០១៨)