Hello VOA៖ អ្នក​ជំនាញ​ថា​រដ្ឋាភិបាល​គួរ​ពិចារណា​ការ​ទាមទារ​របស់​ពលរដ្ឋ​ឱ្យ​ចាត់​វិធានការ​លើ​អំពើ​ពុករលួយ

Your browser doesn’t support HTML5

អ្នក​ជំនាញ​ខាង​ផ្នែក​តម្លាភាព ព្រមាន​ថា ពលរដ្ឋ​អាច​ទាញ​ទម្លាក់​​រដ្ឋាភិបាល​ ប្រសិន​បើ​រដ្ឋាភិបាល​ មិន​បាន​ចាត់​វិធានការ​ប្រឆាំង​អំពើ​ពុករលួយ​តាម​ការ​ទាមទារ​របស់​ពួកគេ ដូច​ជា​ករណី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ពេល​ថ្មី​នេះ ​ដែល​បាន​ធ្វើ​ឱ្យ​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី គឺ​លោក Najib Razak ធ្លាក់​ពី​តំណែង។ លោក ប៉ិច ពិសី នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​ក្នុង​កម្មវិធី​ Hello VOA កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​កក្កដា​នេះ​​ថា៖ «‍ប្រជាពលរដ្ឋ​​ហ្នឹង​ហើយ​ជា​អ្នក​ដឹកនាំ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ គឺ​ក្រុម​អាវ​លឿង រហូត​ដល់​មាន​ការ​បះបោរ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ហើយ​ធ្វើ​ឱ្យ​លោក Najib ធ្លាក់​ពី​អំណាច​ហ្នឹង គឺ​ដោយសារ​តែ​ប្រជាពលរដ្ឋ​ហ្នឹង​ឯង​បាទ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១២ ​កក្កដា ២០១៨)