Hello VOA៖ មុនយុទ្ធនាការឃោសនាបោះឆ្នោតពីរថ្ងៃ វាគ្មិនជឿថាខ្មែរអាចដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរ
Your browser doesn’t support HTML5
ទោះជាការឃោសនាបោះឆ្នោតបីសប្តាហ៍ចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា ដោយគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយក្តី លោក យង់ គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពនៅតែមានជំនឿថា បញ្ហាចម្រូងចម្រាសនយោបាយអាចដោះស្រាយបានរវាងខ្មែរនិងខ្មែរ។ លោកថ្លែងថា អ្នកនយោបាយកម្ពុជាធ្លាប់មានការអធ្យាស្រ័យឲ្យគ្នាដែរ កាលពីអតីកាល។ ក្រៅពីនេះ លោកចង់ឃើញថា ការប្រកួតប្រជែងការបោះឆ្នោតគួរតែធ្វើតាមលំនាំប្រជាធិបតេយ្យ និង អហិង្សា។ (លោក សុខ ខេមរា,Hello VOA,ភ្នំពេញ,៥ កក្កដា ២០១៨)