ការកម្ចាត់ជំងឺគ្រុនស្វិតដៃជើងពីប៉ាគីស្ថានប្រឈមនឹងឧបសគ្គជាច្រើន
Your browser doesn’t support HTML5
នៅសល់តែប្រទេសចំនួនបីប៉ុណ្ណោះក្នុងពិភពលោកដែលមិនអាចបញ្ឈប់ការឆ្លងរាលដាលជំងឺគ្រុនស្វិតដៃជើងបាន នោះគឺប្រទេសប៉ាគីស្ថាន អាហ្វហ្គានីស្ថាន និងនីហ្សេរីយ៉ា។ នោះគឺដោយសារតែជម្លោះនិងការប្រឆាំងពីខាងវប្បធម៌ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់វ៉ាក់សាក់បង្ការជំងឺនេះ។ ការយល់ឃើញជាទូទៅនៅក្នុងប្រទេសប៉ាគីស្ថានគឺថា ក្រុមការងារផ្តល់វ៉ាក់សាក់បង្ការជំងឺគ្រុនស្វិតដៃជើងប្រឈមនឹងការលំបាកតែក្នុងតំបន់កុលសម្ព័ន្ធនិងតំបន់ជនបទប៉ុណ្ណោះ ប៉ុន្តែតាមពិតនៅតាមបណ្តាទីក្រុងក៏មានឧបសគ្គធំៗដូចគ្នាដែរ ដូចជានៅក្នុងទីក្រុង Lahore ដែលជាទីក្រុងសម្បូរប្រជាជនរស់នៅច្រើនបំផុតទីពីរនៅក្នុងប្រទេសប៉ាគីស្ថាន។ លោក Saman Khan រាយការណ៍អំពីរឿងនេះឲ្យ VOA ពីទីក្រុង Lahore។ អ្នកនាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕