Hello VOA៖ ពហិការរបស់អ្នកបោះឆ្នោតនឹងធ្វើឱ្យអន្តរជាតិយកចិត្តទុកដាក់ខ្លាំង
Your browser doesn’t support HTML5
ការធ្វើពហិការរបស់ពលរដ្ឋកម្ពុជាមិនទៅបោះឆ្នោត នៅថ្ងៃទី២៩ខែកក្កដា នឹងមានលក្ខណៈពិសេសដែលទាក់ទាញការចាប់អារម្មណ៍របស់អន្តរជាតិខុសពីប្រទេសដទៃដោយសារតែគណបក្សសង្គ្រោះជាតិចង់ចូលរួមបោះឆ្នោត ប៉ុន្តែត្រូវបានរារាំងដែលនេះខុសពីប្រទេសដទៃ គឺគណបក្សខ្លះធ្វើពហិការដោយខ្លួនឯង។ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល បានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេថា ប្រទេសកម្ពុជាត្រូវបានធានាឱ្យមានរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយសហគមន៍អន្តរជាតិត្រូវបន្តតាមដានការអនុវត្តលទ្ធិប្រជាធិបតេយ្យ។ ទង្វើរបស់គណបក្សកាន់អំណាចដែលធ្វើច្បាប់ថ្មីដើម្បីរំលាយគណបក្សសង្គ្រោះជាតិបង្កការភ្ញាក់ផ្អើលដល់ប្រទេសទាំងនោះ។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ១៤ មិថុនា ២០១៨)