Hello VOA៖ ការបោះឆ្នោតម៉ាឡេស៊ីជាសារនិងក្តីសង្ឃឹមដល់អំណាចប្រជាពលរដ្ឋនៅអាស៊ីអាគ្នេយ៍
Your browser doesn’t support HTML5
លទ្ធផលនៃការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលច្រើន ដោយសម្ព័ន្ធភាពនៃគណបក្សប្រឆាំងបានយកឈ្នះគណបក្សកាន់អំណាចជាលើកដំបូងក្នុងរយៈពេលជាង៦០ឆ្នាំ។ ការណ៍នេះមានឡើងស្របពេលដែលនិន្នាការនៃលទ្ធិប្រជាធិបតេយ្យបានថយចុះនៅបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ អ្នកតាមដានការបោះឆ្នោតពីររូបគឺលោក យឿង សុធារ៉ា អ្នកជំនាញខាងកិច្ចការបោះឆ្នោត និងលោក សេង សុភ័ណ នាយកប្រតិបត្តិនៃប្រធានគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស (CEROC) ថ្លែងថា ប្រទេសកម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗអាចរៀនសូត្របានច្រើនអំពីដំណើរការបោះឆ្នោតឯករាជ្យនៅប្រទេសម៉ាឡេស៊ី សិទ្ធិបោះឆ្នោតនៅក្រៅប្រទេសរបស់ពលរដ្ឋម៉ាឡេស៊ី ការផ្ទេរអំណាចដោយសន្តិភាពទៅកាន់រដ្ឋាភិបាលថ្មី និងការធ្វើតុល្យភាពនយោបាយការបរទេសក្នុងទំនាក់ទំនងជាមួយប្រទេសចិន។ (សឹង សុផាត, Hello VOA, វ៉ាស៊ីនតោន, ៧ មិថុនា ២០១៨)