ការប្រើប្រាស់កុំព្យូទ័រដើម្បីបង្កើតគំរូទស្សន៍ទាយផ្សេងៗកាន់តែងាយស្រួល
Your browser doesn’t support HTML5
អ្នកវិទ្យាសាស្ត្របង្កើតគំរូកុំព្យូទ័រសម្រាប់ទស្សន៍ទាយស្ថានភាពជាក់ស្តែង ឬ computer models ដើម្បីស្វែងយល់អំពីប្រព័ន្ធស្មុគស្មាញនានាដូចជាចរាចរណ៍ អាកាសធាតុ និងដំណើរការនៃការកើតជំងឺមហារីក។ ការបង្កើតគំរូសម្រាប់ទស្សន៍ទាយស្ថានភាពដែលកើតមានជាក់ស្តែងទាំងនេះ ជាទូទៅតម្រូវឲ្យអ្នកវិទ្យាសាស្ត្រជាច្រើនធ្វើការជាមួយគ្នាជាច្រើនខែ។ ប៉ុន្តែ បច្ចុប្បន្ននេះមានវិធីថ្មីមួយដើម្បីបង្កើតគំរូទស្សន៍ទាយទាំងនេះ ម្យ៉ាងដោយមានភាពជឿនលឿនខាងបញ្ញានិម្មិត AI ដែលជួយពន្លឿនយ៉ាងច្រើនដល់ការងារបង្កើតគំរូទាំងនេះ។ លោក George Putic នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល៕