ពន្លឿនការរំលាយកាកសំណល់ប្លាស្ទិកដោយអង់ស៊ីម
Your browser doesn’t support HTML5
ក្នុងពេលថ្មីៗនេះ ពិភពលោកមានការភ្ញាក់ផ្អើលនឹងរឿងដែលថា កោះមួយដែលមានពោរពេញដោយសំរាមប្លាស្ទិកអណ្តែតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានរីកធំប៉ុននឹងទំហំប្រទេសបារាំង អាល្លឺម៉ង់ និងអេស៉្បាញបញ្ចូលគ្នា។ ដោយសារតែប្លាស្ទិកត្រូវការពេលវេលារហូតដល់រាប់សតវត្សរ៍ដើម្បីរលាយ ធ្វើឲ្យគេងឿងឆ្ងល់ថា តើថ្ងៃណាមួយពិភពលោកអាចមានពោរពេញដោយសំរាមប្លាស្ទិកដែរឬយ៉ាងណា។ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Portsmouth ក្នុងចក្រភពអង់គ្លេសនិយាយថា ពួកគេប្រហែលជាបានរកឃើញវិធីមួយដើម្បីពន្លឿនការរំលាយប្លាស្ទិក។ លោក George Putic នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកនាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕