ភាពយន្តប្រើបច្ចេកវិទ្យាពិភពនិម្មិត Virtual Reality បញ្ចូលពិភពឌីជីថលនិងពិភពពិតចូលគ្នា
Your browser doesn’t support HTML5
ពិភពនិម្មិត Virtual Reality ហៅកាត់ថា VR កាន់តែមានលក្ខណៈដូចពិភពពិត និងមានអន្តរសកម្មកាន់តែច្រើន។ ការចូលទៅក្នុងពិភពនិម្មិត ដោយប្រើឧបករណ៍វ៉ែនតា VR នឹងមិនគ្រាន់តែជាការប្រើប្រាស់ដែលមិនសូវសកម្មនោះទេ។ បច្ចេកវិទ្យាពិភពនិម្មិត VR ដែលបង្កើតពិភពស្ដែងដូចពិភពពិត កំពុងនាំអ្នកប្រើប្រាស់ចេញពីបន្ទប់ទទួលភ្ញៀវរបស់ពួកគេ ទៅកាន់ពិភពថ្មីទាំងស្រុងផ្សេងៗ។ នៅឯមហោស្រពភាពយន្ត Tribeca ក្នុងទីក្រុង New York អ្នកស្រី Tina Trinh នៃ VOAបានជួបជាមួយអ្នកបង្កើតភាពយន្តនានា ដែលកំពុងធ្វើឲ្យការបែងចែកដាច់គ្នា រវាងពិភពឌីជីថលនិងពិភពពិត កាន់តែរួមតូច ហើយអ្នកស្រីរាយការណ៍អំពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៕