Hello VOA៖ លោក អ៊ូ វីរៈ ថាពហិការឬទៅបោះឆ្នោតជាសិទ្ធិពលរដ្ឋគ្មានច្បាប់ដាក់ទោសទេ
Your browser doesn’t support HTML5
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេថា ពលរដ្ឋកម្ពុជាទៅបោះឆ្នោត ឬមិនទៅ គឺជាសិទ្ធិរបស់គាត់ទេ ហើយគ្មានច្បាប់ណាដាក់ទោសទេ។ លោកបានបន្ថែមថា ការដែលមានមន្ត្រីមកបំភិតបំភ័យថា អ្នកមិនទៅបោះឆ្នោតគឺគាំទ្រក្រុមឧទ្ទាម និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ គឺគ្រាន់តែជាវប្បធម៌លាបពណ៌មួយ ដែលបន្សល់ពីរបបខ្មែរក្រហមដែលមានគ្រោះថ្នាក់ចំពោះប្រទេសជាតិ។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ៧ ឧសភា ២០១៨)