រូបភាព​ជុំវិញ​ពិភពលោក ០៤ ឧសភា ២០១៨

ក្ងោក​មួយ​ក្បាល​កំពុង​បើក​កន្ទុយ​របស់​ខ្លួន ក្នុង​​ពេល​វេលា​មួយ​ដែល​វា​ទាក់​ទាញដៃ​គូ​របស់​វា នៅ​ក្នុង​សួន​មួយ​នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

សាច់​ញាតិ​កំពុង​​មាន​ទុក្ខ​ក្រៀមក្រំ​នៅ​ពេល​ពួក​គេ​មើល​ទៅ​កាន់​សាក​សព​របស់ Umar Kumhar ដែល​ជា​ជន​ស៊ីវិល​ ដែល​​គេ​រាយការណ៍​ថាត្រូវ​បាន​សម្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ជាមួយ​កម្លាំង​សន្តិសុខ​ឥណ្ឌា នៅ​ជិត​កន្លែង​មាន​ផ្ទះ​កាំភ្លើង។ ពួក​គេ​កំពុង​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​របស់​គាត់​នៅភូមិ Pinjora ក្នុង​ស្រុក Shopian របស់​តំបន់​កាស្មៀរ។

ក្រុម​ជន​ភៀស​ខ្លួន​វេណេស៊ុយអេឡា កំពុង​ឡើង​ជិះ​យន្តហោះ​របស់​ប្រេស៊ីលនៅ​ព្រលាន​យន្ត​ហោះ Boa Vista Airport ដើម្បីធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង Manaus និង​ទីក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។

ក្រុម​បាតុករ​ប៉ាឡេស៊្ទីន​គ្រវីទង់ជាតិ​នៅ​ពេល​ពួក​គេ​ដឹក​កង់​ឡាន​នៅ​លើ​ម៉ូតូ ដើម្បី​យក​ទៅ​ដុត​ក្នុង​ការ​ធ្វើ​បាតុកម្ម​នៅ​ជិត​របង​ការពារ​ព្រំដែន​រវាង​រដ្ឋ​អ៊ីស្រាអែល និង​តំបន់ Gaza Strip នៅ​ជាយ​ក្រុង​ភាគ​ខាង​កើត​នៃ​​ក្រុង Jabalia។

មន្ត្រី​ប៉ូលិស​ម្នាក់​ព្យាយាម​ពន្លត់​ភ្លើង​ដែល​ពួក​បាតុករ​បាន​ដុត​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​ជន​ដែល​គេ​ជឿ​​ថា​ជាពួក​ជួញ​ដូរ​ថ្នាំ​ញៀន។ ប៉ូលិសបាន​បើក​​ប្រតិបត្តិការណ៍​មួយ​ប្រឆាំង​នឹង​ជន​ពាក់​ព័ន្ធ​នឹងថ្នាំ​ញៀន នៅ​សំណង់​អនាធិបតេយ្យ​ Cidade de Deus ក្នុង​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។

​Dharamveer Singh អាយុ​៣៦​ឆ្នាំ កំពុង​សម្រាក​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ដែល​ត្រូវ​បានបោក​បក់​​កម្ទេច​ដោយ​ព្យុះ​ដ៏​ខ្លាំង​មួយ​នៅ​ក្រុង Kheragarh នៅ​ជាយ​ទីក្រុង Agra ប្រទេស​ឥណ្ឌា។

មនុស្ស​ចូលរួម​ឈរ​បង្កើត​ជា​ផ្លាក​សញ្ញា​នៃ​កង​កម្លាំង​យោធា​អ៊ុយក្រែន ក្នុង​ពិធី​មួ​យ​ដែល​ឧទ្ទិស​ដល់​ខួប​ទី​៧៣​នៃ​ជ័យ​ជម្នះ​លើ​កង​ទ័ព​ណាស៊ី​អាល្លឺម៉ង់ នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​បរិវេណ​សារមន្ទីរ​សង្គ្រាម​លោក​លើក​ទី២ នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។

មនុស្ស​ម្នាក់​តែង​ខ្លួនដោយ​ស្លៀក​ពាក់​ជា​តួអង្គ Chewbacca ឈរ​នៅ​ក្បែរមហាវិថី​ទី​៦ ក្នុង​ពេល​គាត់​កំពុង​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​មួយ​ដែល​នឹង​ដាក់បញ្ជាំង​នា​ពេល​ឆាប់ៗ​នេះ​ឈ្មោះ​ថា​ Solo: A Star Wars Story នៅ​ទីក្រុង​ Manhattan នៃបុរី​ញូវយ៉ក សហរដ្ឋ​អាមេរិក។

ក្មេងស្រី​២​នាក់ ឲ្យ​ចំណី​ព្រាប​នៅ​វត្ត Wat Rakang ក្នុង​ទីក្រុង​បាងកក។