Hello VOA៖ អ្នកវិភាគរំលឹកថា បញ្ហាផ្ទៃក្នុងកម្ពុជា អាស៊ាន ប៉ះពាល់គោលនយោបាយការបរទេស
Your browser doesn’t support HTML5
នៅពេលស្ថានការណ៍តំបន់និងសកល ផ្លាស់ប្តូរលឿន ក្នុងពេលកម្ពុជា មានភាពវឹកវរ ផ្នែកនយោបាយផ្ទៃក្នុង ហើយសាមគ្គីភាពអាស៊ានក៏មានបញ្ហាផងនោះ អ្នកវិភាគបានអះអាងថាទាំងកម្ពុជានិងអាស៊ានមានផលប៉ះពាល់ដូចគ្នា ដល់គោលនយោបាយ ការណ៍បរទេស។ នេះបើតាមការអះអាងរបស់លោក បណ្ឌិត ឈាង វណ្ណារិទ្ធ អ្នក វិភាគកិច្ចការតំបន់ ដែលបានថ្លែងក្នុងកម្មវិធី Hello VOA កាលពីយប់ថ្ងៃព្រហស្បតិ៍ទី៣ ខែឧសភាឆ្នាំ២០១៨។ លោក បន្ថែមថា កម្ពុជាមានបញ្ហាផ្ទៃក្នុងផ្នែកនយោបាយដែល អាចប៉ះពាល់ដល់គោលនយោបាយការទូតរបស់ខ្លួន ហើយអាស៊ានក៏ដូចគ្នាដែរ ពេលមានបញ្ហាផ្ទៃក្នុងរបស់ខ្លួន លើបញ្ហាជម្លោះដណ្តើមកាន់កាប់កម្មសិទ្ធិនៃដែនអធិបតេយ្យរបស់ខ្លួនជាមួយចិនក្នុងដែនសមុទ្រចិនខាងត្បូង៕ (លោក សុខ ខេមរា, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ថ្ងៃទី០៣ ខែឧសភា ២០១៨)