ការតាំងពិព័ណ៌រូបថត Holocaust ថ្មីមួយសម័យហ៊ីត្លែរបង្ហាញពីរបៀបប្រើប្រាស់រូបថតមិនត្រឹមត្រូវ
Your browser doesn’t support HTML5
ពិព័ណ៌ដែលបានបើកឲ្យចូលទស្សនាក្នុងទីក្រុង Jerusalem នោះ មានដាក់បង្ហាញរូបភាពនៃការសម្លាប់រង្គាលឬ Holocaust ដែលជាការធ្វើទុក្ខបុកម្នេញនិងការសម្លាប់ជនជាតិជ្វីស៦លាននាក់ ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ។ សោកនាដកម្មនេះ គាំទ្រដោយរដ្ឋរបស់របប Nazi និងអ្នកចូលដៃនានា។ រូបភាពទាំងនេះគឺត្រូវបានថតដោយក្រុមប្រជាជនខុសៗគ្នាដែលមានហេតុផលផ្ទុយគ្នា។ រូបខ្លះបង្ហាញទិដ្ឋភាពថ្លៃថ្នូរ ហើយខ្លះទៀតបង្ហាញពីការបំផ្លិចបំផ្លាញ។ ពិព័ណ៌រូបភាពនៅមជ្ឈមណ្ឌល Yad Vashem នេះ បានបើកឲ្យចូលទស្សនាកាលពីខែមករា ហើយនឹងបន្តបើកពេញមួយឆ្នាំ។ លោក Michael Lipin នៃ VOA បានឲ្យដឹងថា អ្នករៀបចំកម្មវិធីពិព័ណ៌រូបភាពនេះនិយាយថា គោលបំណងមួយនៃការតាំងពិព័ណ៌នេះគឺដើម្បីពន្យល់ពីការប្រើប្រាស់រូបភាព Holocaust ក្នុងគោលបំណងមួលបង្កាច់ ហើយទង្វើនេះនៅតែបន្តកើតឡើងក្នុងពិភពលោកនាសម័យបច្ចុប្បន្ន។ លោក ចាប ចិត្រា ប្រែសម្រួលសេចក្ដីរាយការណ៍នេះ។ ក៏ប៉ុន្តែមុននឹងបង្ហាញជូនវីដេអូនេះ យើងខ្ញុំសូមជម្រាបជូនប្រិយមិត្តឲ្យបានជ្រាបជាមុនថា វីដេអូនេះមានរូបភាពដែលនាំឲ្យប៉ះពាល់អារម្មណ៍៕