Hello VOA៖ អ្នកឯកទេសថាចំណូលពន្ធបង្កើនការអភិវឌ្ឍ តែការប្រមូលពន្ធនៅខ្វះតម្លាភាព
Your browser doesn’t support HTML5
រដ្ឋាភិបាលកម្ពុជាបានអះអាងពីការប្រមូលពន្ធកើនឡើង ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ ប៉ុន្តែអ្នកឯកទេសមើលឃើញថា ការប្រមូលពន្ធនៅខ្វះតម្លាភាពនៅឡើយ ជាពិសេសលើក្រុមហ៊ុនធំៗ និងរថយន្តដែលមានអាទិភាពរបស់ឯកជនជ្រកក្រោមស្លាករបស់ស្ថាប័នរដ្ឋ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានប្រាប់កម្មវិធី Hello VOA ថាការយកពន្ធទូទៅមិនប៉ះពាល់ដល់អ្នកក្រីក្រទេ ប៉ុន្តែពន្ធលើគ្រឿងប្រើប្រាស់មួយចំនួន ដូចជាប្រេងឥន្ធនៈជាដើម ប៉ះពាល់ដល់អ្នកក្រីក្រ៕ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៣ មេសា ២០១៨)