Hello VOA៖ មានតែការសហការគ្នារវាងក្មេងៗនិងចាស់ៗទើបអាចថែរក្សាវប្បធម៌បាន
Your browser doesn’t support HTML5
ដើម្បីថែរក្សាវប្បធម៌ឬទំនៀមទំលាប់នៃការលេងល្បែងប្រពៃណីរបស់ខ្មែរយើង ចាស់ៗគួរចែករំលែកឬប្រាប់ដល់ក្មេងៗជំនាន់ក្រោយ ហើយក្មេងៗត្រូវស្តាប់និងសហការជាមួយនឹងចាស់ៗ ហើយមួយវិញទៀតគឺក្មេងៗជំនាន់ក្រោយត្រូវចូលរួម សិក្សាស្រាវជ្រាវនិងស្វែងយល់ពីទំនៀមទម្លាប់របស់ខ្មែរយើង។ នេះបើយោងតាមកញ្ញា ពិន ភូណាំ និស្សិតផ្នែកសិក្សាអន្តរជាតិនៅមហាវិទ្យាល័យMontgomeryCollege និងជាអតីតសិល្បការនីសៀកនៅសមាគមហ្វារពន្លឺសិល្បៈ ដែលបានថ្លែងនៅក្នុងកម្មវិធី Hello VOA ប្រចាំខែមេសា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅបន្ទប់ផ្សាយរបស់វីអូអេនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រោមប្រធានបទ «ការថែរក្សាវប្បធម៌ខ្មែរនៅក្នុងសហរដ្ឋអាមេរិក»៕ (កញ្ញា ស្រេង លក្ខិណា, សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន, ១៦ មេសា ២០១៨)