Hello VOA៖ សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​នៅតែ​រឹតត្បិត​សិទ្ធិ​សេរីភាព​អង្គការ​និង​សមាគម

Your browser doesn’t support HTML5

ក្រុមអង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើ​ការងារ​អប់រំ​និង​ការពារ​សិទ្ធិ​សហគមន៍​ លើក​ឡើង​ថា ពួកគេ នៅ​តែ​ប្រឈម​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការបំពេញ​ការងារ​របស់​ខ្លួន ជាពិសេស​នៅ​តាម​មូលដ្ឋាន ដោយសារ​អាជ្ញាធរ​ នៅ​តែ​រារាំង​និង​បង្ក​ការរំខាន​ដល់​សកម្មភាព​របស់​ពួកគេ។ ការ​លើកឡើង​នេះ ធ្វើឡើង​ ក្រោយ​ពី​​រដ្ឋាភិបាល​ បាន​បង្ក្រាប​ទៅ​លើ​គណបក្ស​ជំទាស់ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ខាង​មុខ៕ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ០៩ មេសា ២០១៨)