និស្សិត​មហាវិទ្យាល័យ​បង្កើត​កម្មវិធី​ចាប់​គណនី ​Twitter ក្លែងក្លាយ

Your browser doesn’t support HTML5

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ចូលចិត្ត​មាន​មិត្តភក្ដិ​និង​អ្នក​តាម​ដាន​ច្រើន​លើ​បណ្ដាញ​សង្គម​ផ្សេងៗ។ ប៉ុន្តែ​សំណួរ​គឺ​ថា​ តើ​មាន​គណនី​ប៉ុន្មាន​ជា​គណនី​ពិត​ប្រាកដ និង​គណនី​ប៉ុន្មាន​ដែល​បង្កើត​ឡើង​ដោយ​កុំព្យូទ័រ? និស្សិត​មហាវិទ្យាល័យ​ពីរ​នាក់​ក្នុង​រដ្ឋ​ California សហរដ្ឋ​អាមេរិក​និយាយ​ថា​ ពួក​គេ​មាន​វិធីសាស្ត្រ​មួយ​ដែល​អាច​ចាប់​បាន​ ថា​តើ​លោក​​អ្នក​កំពុង​ទាក់ទង​ជាមួយ​នឹង​មនុស្ស​ឬ​មនុស្ស​យន្ត​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​រ៉ូបត់។ អ្នកស្រី Michelle Quinn នៃ VOA រាយការណ៍​អំពី​រឿង​នេះ។ លោក ចាប ចិត្រា ជូន​សេចក្ដី​ប្រែ​សម្រួល៕