រូប​វិទូ​លោក Stephen Hawking ទទួល​មរណភាព​ក្នុង​វ័យ​៧៦​ឆ្នាំ

Your browser doesn’t support HTML5

ការបង្ហាញ​ពី​សេចក្ដី​ដឹងគុណ​បន្ត​កើត​ឡើង​សម្រាប់​រូប​វិទូ លោក Stephen Hawking ដែល​លោក​ត្រូវ​បាន​គេ​កោត​សរសើរ​ថា ជា​អ្នក​វិទ្យាសាស្ត្រ​ម្នាក់​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្ត្រ​ដ៏​គួរ​ឲ្យ​គោរព​​ស្ងប់​ស្ញែង​និង​ល្បី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ថ្មី។ មុន​ពេល​មាន​ការ​រក​ឃើញ​របស់​លោក Hawking អ្នក​វិទ្យាសាស្ត្រ​ទូទាំង​ពិភពលោក​ធ្លាប់​ជឿ​ថា គ្មាន​អ្វី​សូម្បី​តែ​ពន្លឺ​អាច​លេច​ចេញ​ពី​រន្ធ​ខ្មៅ​ក្នុង​អវកាស ឬBlack Holesបាន​ទេ។ លោក Hawking បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ពុធ ទី​១៤ ខែ​មីនា ក្នុង​វ័យ ៧៦​ឆ្នាំ នៅ​ឯ​ទីក្រុង Cambridge ប្រទេស​អង់គ្លេស។ លោក Arash Arabasadi នៃ VOA ​រាយការណ៍​អំពី​រឿង​នេះ។ លោក ចាប ចិត្រា​ ជូន​សេចក្ដី​ប្រែ​សម្រួល៕