គំនូរវេជ្ជសាស្រ្តបានដាក់តាំងបង្ហាញនៅបណ្ណាល័យវេជ្ជសាស្ត្រជាតិស.រ.អា
Your browser doesn’t support HTML5
ការតាំងពិពណ៌គំនូរវេជ្ជសាស្រ្តបានចាប់ផ្តើមបើកនៅឯបណ្ណាល័យវេជ្ជសាស្ត្រជាតិសហរដ្ឋអាមេរិកនៃវិទ្យាស្ថានជាតិសុខាភិបាល NIH ដោយមានការដាក់តាំងបង្ហាញពីគំនូរបែបកំប្លែងនៃបទពិសោធន៍នានាផ្នែកវេជ្ជសាស្រ្តរបស់អ្នកជំងឺនិងក្រុមគ្រូពេទ្យ។ ក្រុមអ្នករៀបចំពិពណ៌នេះសង្ឃឹមថា ភាសាថ្មីតាមរយៈក្រាហ្វិកជារូបភាពទាំងនេះនឹងជួយគ្រូពេទ្យនិងអ្នកធ្វើគោលនយោបាយនានាស្វែងរកវិធីសាស្ត្រផ្ទាល់ខ្លួនដើម្បីយល់ពីបញ្ហាដែលពួកគេបានជួបប្រទះ។ អ្នកស្រី Jill Craig នៃVOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕