បទសម្ភាសន៍ VOA៖ បច្ចេកវិទ្យាហិរញ្ញវត្ថុនឹងធ្វើឲ្យអាជីវកម្មតាមអ៊ីនធើណិតកាន់តែងាយស្រួល
Your browser doesn’t support HTML5
ការអភិវឌ្ឍនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុជួយដល់អាជីវកម្មដែលពឹងផ្អែកផ្នែកបច្ចេកវិទ្យាកាន់តែរីកចម្រើនដូចជា អាជីវកម្មនៅលើអ៊ីនធើណិតឬ e-commerce និងបច្ចេកវិទ្យាផ្សេងៗទៀតដែលពឹងផ្អែកទៅលើការទូទាត់ដោយមិនប្រើសាច់ប្រាក់។ នេះបើតាមការលើកឡើងរបស់លោក ស៊ឹម ចាន់គីរីរត្ន ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech ដែលមានឈ្មោះថា «បញ្ជី» ចូលរួមក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី ប្រចាំខែ មីនា ឆ្នាំ២០១៨។ លោកក៏បានបន្ថែមថា បើទោះបីក្រុមហ៊ុនរបស់លោកត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធី Startupbootcamp ក្នុងប្រទេសសិង្ហបុរីក៏ដោយក្តី ការស្វែងរកអ្នកវិនិយោគ ការស្វែងរកទំនុកចិត្តលើអាជីវកម្ម និងធនធានមនុស្សនៅតែជាបញ្ហាមួយដែលលោកប្រឈម៕ (កញ្ញា ស្រេង លក្ខិណា, សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន/ភ្នំពេញ, ១៩ មីនា ២០១៨)