រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនងាកទៅរកសង្គ្រាមពាណិជ្ជកម្មដែលលោក ត្រាំ បានលើកឡើង
Your browser doesn’t support HTML5
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងបង្ហាញការគាំទ្រឲ្យចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មមួយ ដែលអាចនឹងកើតមានឡើងរវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុត ក៏ដូចជាដៃគូពាណិជ្ជកម្មធំៗបំផុតរបស់ខ្លួន ចាកឆ្ងាយពីការធ្វើពាណិជ្ជកម្មរបស់អាមេរិកនៅ៧ទសវត្សរ៍ចុងក្រោយនេះ។ លោក Michael Bowman នៃ VOA រាយការណ៍មកថា រដ្ឋបាលលោក Trump នឹងមិនដកពាក្យសម្តីរបស់ខ្លួនដែលបានប្រកាសអំពីការយកពន្ធលើដែកថែបនិងអាលុយមីញ៉ូមធ្វើនៅក្រៅប្រទេសនោះទេ។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕