Hello VOA សុខភាព៖ អាការៈឈឺពោះពេលមករដូវ ជាអាការៈធម្មតាកើតឡើងចំពោះស្រ្តីពេញវ័យ
Your browser doesn’t support HTML5
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា ស្រ្តីចំនួនពី១៥ ទៅ៨៩ភាគរយនៅក្នុងពិភពលោកនេះ មានអាការៈឈឺចាប់ក្នុងពោះពេលមានរដូវ។ អាការៈនេះចែកជាពីរក្រុម។ ក្រុមទី១ត្រូវបានគេហៅថាជាជំងឺគ្មានមូលហេតុ ឬ Primary Dysmenorrhea គឺជា ប្រភេទជំងឺធ្វើឲ្យឈឺចាប់នៅលើថ្ងាសខាងក្រោមពេលមុនមករដូវឬនៅពេលមានរដូវ។ អាការៈនេះនឹងបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃ។ ចំណែកឯក្រុមទី២វិញគឺជាជំងឺ ដែលមានមូលហេតុបង្ក ឬ Secondary Dysmenorrhea។ ជំងឺនេះអាចបង្កហានិភ័យដល់សុខភាពរបស់ស្រ្តី និងចាំបាច់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ថ្ងៃទី១៥ ខែមីនា ២០១៨)