Hello VOA៖ មន្ត្រីសិទ្ធិមនុស្សថា គួរមានអ្នកទទួលខុសត្រូវរឿងអំពើហិង្សាដីធ្លីនៅក្រចេះ
Your browser doesn’t support HTML5
អំពើហិង្សាកើតឡើងនៅក្នុងស្រុកស្នួលខេត្តក្រចេះរឿងដីធ្លីកាលពីសប្តាហ៍មុន គួរមានអ្នកលាលែងពីតំណែង និងការទទួលខុសត្រូវលើការផ្ទុះអំពើហិង្សារឿងវិវាទដីធ្លី រវាងប្រជាពលរដ្ឋនិងក្រុមអាជ្ញាធរចម្រុះនៅថ្ងៃឈប់សម្រាកចំថ្ងៃ ៨ មីនា ជាទិវាសិទ្ធិនារីអន្តរជាតិនេះ។ មន្ត្រីសិទ្ធិមនុស្សថា ការបង្កឲ្យមានការរងរបួសស្នាមទាំងពលរដ្ឋនិងមន្ត្រីអាជ្ញាធរ សរុប៩នាក់ នេះត្រូវ ក្រុមមន្ត្រីសិទ្ធិ មនុស្សដាក់ការទទួលខុសត្រូវទៅលើរដ្ឋាភិបាល ហើយលោកថាគួរមានអាជ្ញាធរលាលែងពីការទាក់ទងនឹងអំពើហិង្សានេះនិងស្រាវជ្រាវរកអ្នកទទួលខុសត្រូវមកទទួលខុសត្រូវចំពោះរឿងកើតឡើងនេះដើម្បីកុំឲ្យបញ្ហាបែបនេះកើតឡើងនៅថ្ងៃក្រោយទៀត។ នេះ បើតាមការអះអាងរបស់លោកអំ សំអាត ប្រធានបច្ចេកទេសឃ្លាំមើល បញ្ហាសិទ្ធិមនុស្សរបស់អង្គការលីកាដូដែលបានថ្លែងប្រាប់កម្មវិធី Hello VOA កាលពីយប់ថ្ងៃច័ន្ទ។ បញ្ហាវិវាទដីធ្លីដែលចាប់ផ្តើមកើតឡើងមួយទសវត្សរ៍ចុងក្រោយនេះ ត្រូវគេចាត់ ទុកថាជារឿងបរាជ័យរបស់រដ្ឋាភិបាលក្នុងការដោះស្រាយ ទោះជាមានការបង្កើតអាជ្ញាធរ ស្ថាប័ននានាវាស់វែងឬ ផ្តល់បណ្ណកម្មសិទ្ធិក្តី៕ (លោក សុខ ខេមរា, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ១២ ខែមីនា ២០១៨)