Hello VOA៖ ទណ្ឌកម្ម​នៅ​តូចតាច​ដោយសារ​ផលប្រយោជន៍​របស់​អន្តរជាតិ

Your browser doesn’t support HTML5

ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​មក​លើ​រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​មាន​លក្ខណៈ​ធំដុំ​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក អ៊ូ វីរៈ ប្រធាន​វេទិការ​អនាគត​​​ក្នុង​កម្មវិធី Hello VOA។ លោក​វីរៈ បន្ថែម​ថា ទណ្ឌកម្ម​នេះ​ធ្វើ​ឡើង​ដោយ​សន្សឹមៗ​ព្រោះ​​ប្រទេស​ដែល​ធ្វើ​ខុស​ពី​លទ្ធិប្រជាធិបតេយ្យ​មាន​ច្រើន សហគមន៍​អន្តរជាតិ​មិន​ទាន់​មូលមតិ​តែមួយ​ដោយ​គិត​ផលប្រយោជន៍​រៀងៗ​ខ្លួន និង​ប្រទេស​ចិន​ដែល​នៅ​រង់ចាំ​ទាញ​យក​ផលប្រយោជន៍​ពី​ការដាក់​ទណ្ឌកម្ម៕ (លោក ម៉ែន គឹមសេង, Hello VOA, រដ្ឋធានី​វ៉ាស៊ីនតោន, ០៥ ខែមីនា ២០១៨)