សិស្សវិទ្យាល័យនៅអាមេរិក ធ្វើបាតុកម្មប្រឆាំងអំពើហិង្សាដែលប្រើកាំភ្លើង
Your browser doesn’t support HTML5
ពីតំបន់ Cape Cod ដល់រដ្ឋ California សិស្សានុសិស្ស កំពុងទាមទារឲ្យក្រុមអ្នកតាក់តែងច្បាប់ អនុវត្តកំណែទម្រង់ច្បាប់កាំភ្លើង បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់នៅក្នុងទីក្រុង Parkland រដ្ឋ Florida បានបាញ់សម្លាប់គ្រូ និងសិស្សសរុបចំនួន១៧នាក់ នៅទិវានៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ កន្លងទៅថ្មីនេះ។ អ្នកស្រី Jill Craig រាយការណ៍បន្ថែមពីរដ្ឋធានីវ៉ាស៊ីនតោន។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕