Hello VOA៖ មេដឹកនាំបក្សជំទាស់ថា ពលរដ្ឋខ្មែរនឹងរើបំរះបើមានទណ្ឌកម្មសេដ្ឋកិច្ចដូចទសវត្សរ៍១៩៨០
Your browser doesn’t support HTML5
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅក្នុងកម្មវិធី Hello VOA នៅយប់ថ្ងៃព្រហស្បតិ៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវគិតពិចារណាឡើងវិញចំពោះការដាក់ទណ្ឌកម្ម ការកាត់ជំនួយពីសហរដ្ឋអាមេរិក និងពីសហភាពអឺរ៉ុប ដោយសារថា ពលរដ្ឋចង់បានភាពស៊ីវិល័យ មិនចង់បានការដឹកនាំបែបកុម្មុយនីស្តក្នុងទសវត្សរ៍១៩៨០ ត្រូវហ៊ុំព័ទ្ធសេដ្ឋកិច្ចទេ។ លោកថា បើពលរដ្ឋរងគំនាបសេដ្ឋកិច្ច ពលរដ្ឋនឹងរើ ហើយនឹងងើបឡើង។ លោក អេង ឆៃអ៊ាងថ្លែងដូចនេះ ក្នុងពេលដែលស.រ.អា បានសម្រេចកាត់ជំនួយខ្លះសម្រាប់កម្ពុជា ដូចជាការប្រុងប្រៀបរបស់សហភាពអឺរ៉ុបដែរ ដោយសារដំណើរការលទ្ធិប្រជាធិបតេយ្យ ដើរថយក្រោយ ក្រុមជំទាស់ អង្គការសង្គម ស៊ីវិល ហើយនឹងអ្នកសារព័ត៌មានឯករាជ្យត្រូវរងការធ្វើទុក្ខបុកម្នេញ៕ (លោក សុខ ខេមរា, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ០១ ខែមីនា ២០១៨)