ដំណើរទៅកាន់ស្ទូឌីយូ Doc Stone ដែលការស្រមើស្រមៃក្លាយជាការពិត
Your browser doesn’t support HTML5
នៅក្នុងទីក្រុង Frederick រដ្ឋ Maryland សហរដ្ឋអាមេរិក លោក Wheeler Stone ដែលត្រូវបានគេស្គាល់ថា Doc Stone នោះ កំពុងបំពេញក្តីសុបិន្តរបស់លោក។ លោកកំពុងបង្កើតសម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់ធ្វើពីស្បែកសម្រាប់អ្នកដែលចូលចិត្តស្លៀកពាក់ជាតួអង្គច្នៃប្រឌិតដូចក្នុងភាពយន្ត។ លោកក៏កំពុងច្នៃម៉ូតនិងផលិតផលិតផលធ្វើពីស្បែកជាច្រើនប្រភេទសម្រាប់ប្រើប្រាស់ជារៀងរាល់ថ្ងៃផងដែរ។ អ្នកស្រី Faiza Elmasry បានរាយការណ៍ថា ដោយសារប្រព័ន្ធអ៊ីនធើណិត ផលិតផលរបស់លោក Stone ដែលធ្វើពីដៃនោះកំពុងតែមានទីផ្សារ។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕