ក្រោយបក្សសង្រ្គោះជាតិត្រូវរំលាយ សកម្មជននិងប្រជាពលរដ្ឋលែងហ៊ាននិយាយរឿងនយោបាយ
Your browser doesn’t support HTML5
អារម្មណ៍នៃការដែលអាចត្រូវគេតាមឃ្លាំមើលជាប្រចាំ នៅតែកើតមានឡើងសម្រាប់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិនៅតាមមូលដ្ឋាន។ នៅក្នុងឃុំចន្រ្តី ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីរួមខេត្តនេះ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ បានអះអាងថា ពួកគេមិនមានសេរីភាពក្នុងការនិយាយស្តី ប្រមូលផ្តុំ និងដើរហើរ ដូចមុននោះទេ។ មិនមែនតែមន្រ្តីគណបក្សប្រឆាំងប៉ុណ្ណោះទេ សូម្បីតែប្រជាពលរដ្ឋរស់នៅក្នុងឃុំនេះ ក៏មានភាពភ័យខ្លាចក្នុងការបញ្ចេញមតិអំពីរឿងនយោបាយ ឬក៏លែងហ៊ានមានទំនាក់ទំនងជាមួយមន្រ្តីគណបក្សប្រឆាំង ដូចកាលពីមុន។ សូមលោកអ្នកនាងស្តាប់ព័ត៌មានលម្អិតនៃសេចក្តីរាយការណ៍នេះដោយលោក ស៊ុន ណារិន ដូចតទៅ៕