មនុស្សយន្តនៅក្រោមផ្ទៃទឹកកម្ចាត់ប្រភេទសត្វចំណូលថ្មីដែលបំផ្លាញសត្វដទៃ (VOA វិទ្យាសាស្រ្ត ១០៤)
Your browser doesn’t support HTML5
នៅក្នុងតំបន់ជាច្រើននៃពិភពលោក ប្រភេទសត្វដែលបំផ្លាញសត្វដទៃ រួមចំណែកដល់ការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី ដែលរងការគំរាមកំហែងដោយសារការប្រែប្រួលអាកាសធាតុស្រាប់ទៅហើយ។ ប្រភេទសត្វមួយក្នុងចំណោមប្រភេទសត្វដែលរីករាលដាលខ្លាំងបំផុតគឺត្រី lionfish។ Lionfish គឺជាត្រីដែលមានប្រភពពីតំបន់អាស៊ី ដែលស៊ីសត្វដទៃជាអាហារ ហើយកំពុងតែបំផ្លិចបំផ្លាញពពួកត្រីដែលរស់នៅតាមផ្កាថ្មក្នុងសមុទ្រ Caribbean។ ឥឡូវនេះ មនុស្សយន្តដំណើរការក្រោមផ្ទៃទឹកថ្មីមួយ កំពុងតែបង្ហាញពីរបៀបដែលបច្ចេកវិទ្យា ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកម្ចាត់ប្រភេទសត្វដែលបំផ្លាញសត្វដទៃ។ លោក George Putic នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកនាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕